កញ្ញា សុខ ពិសី ក៏ជាតារាមួយដួងក្នុងដួងចិត្តយុវវ័យ និងជាគ្រាប់ពេជ្រនៃផលិតកម្មសាន់ដេ។ ក្រៅពីភាពល្បីល្បាញក្នុងវិស័យចម្រៀង កញ្ញា សុខ ពិសី ជាតារាដែលមានសម្រស់ស្រស់ស្អាតផងដែរ និងក៏មិនទាន់បានបញ្ជាក់ជាសាធារណះដោយផ្ទាល់ថា កញ្ញាមានគូស្នេហ៍ហើយនោះទេ។ ជាហេតុធ្វើឲ្យអ្នកគាំទ្រចង់ដឹងថា តើជីវិតស្នេហានិងការរស់នៅរបស់កញ្ញា សុខ ពិសី ពីមួយថ្ងៃទៅមួយថ្ងៃ មានការផ្លាស់ប្តូរដូចម្ត៉េចខ្លះ? * អំពីប្រវត្តិសង្ខេបនិងការសិក្សា កញ្ញា សុខ ពិសី កើតនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩០ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល។ ម្ដាយឈ្មោះ រស់ សុគន្ធារី។ មានបងប្អូនបីនាក់ (ប្រុស២ ស្រី១) ហើយនាងជាកូនទីពីរ។ សុខ ពិសី មានកម្ពស់១៦៦សង់ទីម៉ែត្រ និងមានទម្ងន់ជាមធ្យម៥០គីឡូក្រាម។ សុខ ពិសី បានបញ្ចប់ការសិក្សាថ្នាក់បាក់ឌុបក្នុងឆ្នាំ២០០៨។